top of page

Acrylic on canvas布面丙烯作品 អាគ្រីលីកនៅលើផ្ទាំងក្រណាត់

80 x 90 cm

ថ្នក់ទឹកគឺជាជាឈ្មោះផ្កាស្មៅមួយប្រភេទ ដែលមានដើមតូចល្អិតៗដុះទាបៗនៅនិងដី ហើយផ្កាប្រភេទនេះវាមានដុះតែនៅតាម វាលស្រែនៅឯជនបទប៉ុណ្ណោះ។ ផ្កាថ្នក់ទឹកមានពណ៌លឿងស្រស់ស្រទន់ប្រៀបដូចជាស្រ្តីខ្មែរដែលរស់នៅតាមជនបទស្រុកស្រែអញ្ចឹងដែរ។ថ្នក់ទឹកនេះគឺខ្ញុំចង់និយាយផ្តោតសំខាន់ទៅលើរឿងជាច្រើនដែលជាប់ទាក់ទងទៅនិងជីវិត ការរស់នៅនិងសិទ្ធិផ្សេងៗរបស់ស្រ្តី ជាពិសេសស្រ្តីដែលរស់នៅតាមជនបទស្រុកស្រែចំការ ដែលពួកគាត់ខិតខំប្រឹងប្រែងធ្វើការយ៉ាងនឿយហត់ ទាំងកំលាំង កាយនិងផ្នែកបញ្ញាស្មារតី តស៊ូពុះពារជំនះនៅភាពលំបាកក្នុងជីវិតគ្រប់បែបយ៉ាងជារៀងរាល់ថ្ងៃ។ តាំងពីបុរាណរហូតមក ទល់បច្ចុប្បន្ននេះ ប្រជាជនខ្មែរមានទំនាមទំលាប់និងច្បាប់វិន័យនៅក្នុងគ្រួសារនីមួយៗគឺ ក្មេងស្រីៗមិនត្រូវអនុញ្ញាតអោយទៅ រៀនសូត្របានខ្ពង់ខ្ពស់ដូចបុរសនោះទេ គឺត្រូវអោយនៅធ្វើកិច្ចការងារផ្ទះចង្រានជើងឆ្នាំងបើកគាត់មានគ្រួសារគឺត្រូវអោយនៅ មើលថែទាំផ្ទះកូននិងប្តី។មានពាក្យស្លោកមួយឃ្លាដែលគេតែងតែនិយាយតៗគ្នាថា (ស្រីៗបង្វិលចង្រានមិនជុំ)។ប៉ុន្តែបើយើងក្រលែកមកមើលសម័យបច្ចុប្បន្ននេះវិញដោយសារច្បាប់និងទំនាមទំលាប់នេះបានធ្វើអោយស្រ្តីៗមួយចំនួនដែលរស់នៅឯជនបទ នៅតែបន្តប្រកាន់ភ្ជាប់និងអនុវត្តន៍ច្បាប់ទំនាមទំលាប់នេះជាមួយគ្រួសាររបស់ពួកគាត់ដដែល ដោយពុំព្រម ផ្លាស់ប្តូរទៅតាមសម័យកាលវិទ្យាសាស្រ្តទំនើបនោះទេគាត់ពុំមានឳកាសបានឃើញនៅពិភពខាងក្រៅឡើយ។ដោយសារការមិនព្រមផ្លាស់នេះបានធ្វើអោយស្រ្តីមួយចំនួនជួបនិងវិបត្តផ្សេងៗខ្ញុំបានទៅជួបស្រ្តីដែលគាត់រស់នៅតាមជនបទនិងនៅក្នុងភូមិខ្ញុំផ្ទាល់ព្រមទាំងភូមិផ្សេងៗទៀត ពួកគាត់ បាននិយាយប្រាប់ខ្ញុំថាម្តាយរបស់ពួកគាត់បានហាមឃាត់កកូនៗមិនអោយកូនស្រី ទៅរៀនសូត្រច្រើននោះទេព្រោះថាយើងជាស្រីការរៀនសូត្រច្រើននាំអោយយើងខាតបង់ពេលវេលានិងខាតបង់ប្រាក់ឥតប្រយោជន៍ ស្រីមានតួននាទីតែមួយគត់ដែលសមខាននោះគឺមើលថែទាំប្តីនិងកូនចៅចេះទុកដាក់រៀបចំផ្ទះសំបែងអោយបានល្អទៅ នោះគឺបានហើយការរកលុយកាក់គឺជាតួននាទីប្តីទេជាអ្នករកស៊ីចិញ្ចឹម។ប៉ុន្តែផ្ទុយទៅវិញបច្ចុប្បន្នស្រ្តីខ្មែរពួកគាត់កំពុងតែ ជួបប្រទះនៅផលលមបាកជាច្រើនដូចជា ត្រូវប្រឈមមុខនិងបញ្ហាអត់ការងារ ធ្វើ ខ្វះខាតប្រាក់ចំណូល ស្ថានក្នុងគ្រួសារ ធាក់ចូលភាពក្រីក្រ ការរកសុីភ្លូវភេទ ដើររើសសំរាម សុំទានគេ ហើយនិង ងាយស្រួលក្នុងការចាញ់បោកគេ ថែមទាំង កូនរបស់គាត់ពុំមានឳកាសបានទៅរៀនសូត្រ ត្រូវបានសង្គមមើលងាយនិង មិនអោយតំលៃជាពិសេសស្រ្តីដែលរស់នៅតាមជនបទ។ មានស្រ្តីខ្លះទៀតត្រូវបានប្តីមើលងាយនិងមិនអោយតំលៃធ្វើបាបវាយ ដំយ៉ាងណាក៏ដោយ ក៏ពួកគាត់បង្ខំចិត្តរួមរួសនៅជាមួយ គ្រួសារគាត់ដដែល ពីព្រោះនៅក្នុងចិត្តពួកគាត់មានការភ័យខ្លាចនិងព្រួយបារម្មរណ៍បំផុតនោះគឺការលេងលះគ្នា។ ហើយវិធី ដែលគាត់ប្រើក្នុងការដោះស្រាយបញ្ហាមានតែម្យ៉ាងគត់នោះគឺអត់ធ្មត់និងស៊ូទ្រាំប៉ុណ្ណោះ។ ប៉ុន្តែមានស្រ្តីមួយចំនួនដែរដែលគាត់ អាចធ្វើកិច្ចការងាររឹដោះស្រាយបាន ដែលការងារនោះបុរស់គាត់មិនអាចធ្វើបាន។

ស្នាដៃ​សិល្បៈ​នេះ​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​បុរាណ​ម្នាក់​ធ្វើ​ប្រហុក ជា​ត្រីផ្អាប់​ដែលគេច្រើន​ប្រើ​ក្នុង​ម្ហូប​ខ្មែរ។ ឈុតនេះបង្ហាញពីសារៈសំខាន់នៃការថែរក្សាប្រពៃណីវប្បធម៌ និងតួនាទីដ៏មានតម្លៃដែលស្ត្រីដើរតួក្នុងការរក្សាទំនៀមទម្លាប់ទាំងនេះ។

This artwork depicts a traditional Cambodian woman making prahok, a fermented fish paste used in Cambodian cuisine. The scene highlights the importance of preserving cultural traditions and the valuable role women play in maintaining these practices.

这幅作品描绘一位传统的柬埔寨妇女在制作常用于柬埔寨料理中的发酵鱼酱。此场景不仅强调保护文化传统,也体现妇女在实践传统文化中所扮演的重要角色。

"Prahok ប្រហុក 鱼酱"

$800.00Price
    bottom of page