Acrylic on canvas
布面丙烯作品 អាគ្រីលីកនៅលើផ្ទាំងក្រណាត់
50 x 55 cm
2021
ថ្នក់ទឹកគឺជាជាឈ្មោះផ្កាស្មៅមួយប្រភេទ ដែលមានដើមតូចល្អិតៗដុះទាបៗនៅនិងដី ហើយផ្កាប្រភេទនេះវាមានដុះតែនៅតាម វាលស្រែនៅឯជនបទប៉ុណ្ណោះ។ ផ្កាថ្នក់ទឹកមានពណ៌លឿងស្រស់ស្រទន់ប្រៀបដូចជាស្រ្តីខ្មែរដែលរស់នៅតាមជនបទស្រុកស្រែអញ្ចឹងដែរ។ថ្នក់ទឹកនេះគឺខ្ញុំចង់និយាយផ្តោតសំខាន់ទៅលើរឿងជាច្រើនដែលជាប់ទាក់ទងទៅនិងជីវិត ការរស់នៅនិងសិទ្ធិផ្សេងៗរបស់ស្រ្តី ជាពិសេសស្រ្តីដែលរស់នៅតាមជនបទស្រុកស្រែចំការ ដែលពួកគាត់ខិតខំប្រឹងប្រែងធ្វើការយ៉ាងនឿយហត់ ទាំងកំលាំង កាយនិងផ្នែកបញ្ញាស្មារតី តស៊ូពុះពារជំនះនៅភាពលំបាកក្នុងជីវិតគ្រប់បែបយ៉ាងជារៀងរាល់ថ្ងៃ។ តាំងពីបុរាណរហូតមក ទល់បច្ចុប្បន្ននេះ ប្រជាជនខ្មែរមានទំនាមទំលាប់និងច្បាប់វិន័យនៅក្នុងគ្រួសារនីមួយៗគឺ ក្មេងស្រីៗមិនត្រូវអនុញ្ញាតអោយទៅ រៀនសូត្របានខ្ពង់ខ្ពស់ដូចបុរសនោះទេ គឺត្រូវអោយនៅធ្វើកិច្ចការងារផ្ទះចង្រានជើងឆ្នាំងបើកគាត់មានគ្រួសារគឺត្រូវអោយនៅ មើលថែទាំផ្ទះកូននិងប្តី។មានពាក្យស្លោកមួយឃ្លាដែលគេតែងតែនិយាយតៗគ្នាថា (ស្រីៗបង្វិលចង្រានមិនជុំ)។ប៉ុន្តែបើយើងក្រលែកមកមើលសម័យបច្ចុប្បន្ននេះវិញដោយសារច្បាប់និងទំនាមទំលាប់នេះបានធ្វើអោយស្រ្តីៗមួយចំនួនដែលរស់នៅឯជនបទ នៅតែបន្តប្រកាន់ភ្ជាប់និងអនុវត្តន៍ច្បាប់ទំនាមទំលាប់នេះជាមួយគ្រួសាររបស់ពួកគាត់ដដែល ដោយពុំព្រម ផ្លាស់ប្តូរទៅតាមសម័យកាលវិទ្យាសាស្រ្តទំនើបនោះទេគាត់ពុំមានឳកាសបានឃើញនៅពិភពខាងក្រៅឡើយ។ដោយសារការមិនព្រមផ្លាស់នេះបានធ្វើអោយស្រ្តីមួយចំនួនជួបនិងវិបត្តផ្សេងៗខ្ញុំបានទៅជួបស្រ្តីដែលគាត់រស់នៅតាមជនបទនិងនៅក្នុងភូមិខ្ញុំផ្ទាល់ព្រមទាំងភូមិផ្សេងៗទៀត ពួកគាត់ បាននិយាយប្រាប់ខ្ញុំថាម្តាយរបស់ពួកគាត់បានហាមឃាត់កកូនៗមិនអោយកូនស្រី ទៅរៀនសូត្រច្រើននោះទេព្រោះថាយើងជាស្រីការរៀនសូត្រច្រើននាំអោយយើងខាតបង់ពេលវេលានិងខាតបង់ប្រាក់ឥតប្រយោជន៍ ស្រីមានតួននាទីតែមួយគត់ដែលសមខាននោះគឺមើលថែទាំប្តីនិងកូនចៅចេះទុកដាក់រៀបចំផ្ទះសំបែងអោយបានល្អទៅ នោះគឺបានហើយការរកលុយកាក់គឺជាតួននាទីប្តីទេជាអ្នករកស៊ីចិញ្ចឹម។ប៉ុន្តែផ្ទុយទៅវិញបច្ចុប្បន្នស្រ្តីខ្មែរពួកគាត់កំពុងតែ ជួបប្រទះនៅផលលមបាកជាច្រើនដូចជា ត្រូវប្រឈមមុខនិងបញ្ហាអត់ការងារ ធ្វើ ខ្វះខាតប្រាក់ចំណូល ស្ថានក្នុងគ្រួសារ ធាក់ចូលភាពក្រីក្រ ការរកសុីភ្លូវភេទ ដើររើសសំរាម សុំទានគេ ហើយនិង ងាយស្រួលក្នុងការចាញ់បោកគេ ថែមទាំង កូនរបស់គាត់ពុំមានឳកាសបានទៅរៀនសូត្រ ត្រូវបានសង្គមមើលងាយនិង មិនអោយតំលៃជាពិសេសស្រ្តីដែលរស់នៅតាមជនបទ។ មានស្រ្តីខ្លះទៀតត្រូវបានប្តីមើលងាយនិងមិនអោយតំលៃធ្វើបាបវាយ ដំយ៉ាងណាក៏ដោយ ក៏ពួកគាត់បង្ខំចិត្តរួមរួសនៅជាមួយ គ្រួសារគាត់ដដែល ពីព្រោះនៅក្នុងចិត្តពួកគាត់មានការភ័យខ្លាចនិងព្រួយបារម្មរណ៍បំផុតនោះគឺការលេងលះគ្នា។ ហើយវិធី ដែលគាត់ប្រើក្នុងការដោះស្រាយបញ្ហាមានតែម្យ៉ាងគត់នោះគឺអត់ធ្មត់និងស៊ូទ្រាំប៉ុណ្ណោះ។ ប៉ុន្តែមានស្រ្តីមួយចំនួនដែរដែលគាត់ អាចធ្វើកិច្ចការងាររឹដោះស្រាយបាន ដែលការងារនោះបុរស់គាត់មិនអាចធ្វើបាន។
ស្នាដៃសិល្បៈនេះបង្ហាញពីបុរសម្នាក់កំពុងអង្គុយក្នុងអាងងូតទឹក ធ្វើការពីចម្ងាយតាមទូរសព្ទរបស់គាត់។ ឈុតនេះបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងផលវិបាកនៃសកម្មភាពរបស់មនុស្សលើបរិស្ថាន ហើយក៏ជាការរំលឹកពីការទទួលខុសត្រូវរួមរបស់យើងក្នុងការការពារភពផែនដី និងធានាអនាគតប្រកបដោយនិរន្តរភាពសម្រាប់មនុស្សទាំងអស់គ្នា។This artwork depicts a man sitting in a bathtub, working remotely on his phone. The scene highlights the impact of climate change and the resulting consequences of our actions on the environment, and serves as a reminder of our collective responsibility to protect the planet and ensure a sustainable future for all.
这幅作品描绘一个男子坐在浴缸中,用手机远程办公。此场景凸显出气候变化对环境带来的影响和后果,提醒我们要承担起保护地球和确保可持续未来的集体责任。
top of page
$650.00Price
bottom of page